(ភ្នំពេញ)៖ BBQ Chicken Cambodia ដែលជាភោជនីយដ្ឋាន សាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខ ពីប្រទេសកូរ៉េ មានកិត្តិយស ផ្តល់ជូនឱកាសពិសេស ក្នុងការឈ្នះរង្វាន់ ដំណើរកំសាន្ត ទៅកាន់ប្រទេស សិង្ហបុរី និងម៉ាឡេស៊ី ៥យប់ ៦ថ្ងៃ ដោយគ្រាន់តែជាវ ឈុត BTS គ្រីស្តម៉ាស ណាមួយពីសាខា BBQ Chicken ចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីមានឱកាសទទួល បានឆ្នោតផ្សងសំណាងក្នុងកម្មវិធីនេះ។

ឈុតទី១ មានតម្លៃ $22.50 មានដូចជា ហ្កោលដិនស្ត្រីបសាឡាដ សាច់មាន់ប៊ីប៊ីវីង ៥ដុំ សាច់កូរ៉េប៊ីប៊ីឃ្យូ ស៊ុបសាច់មានតូហ្វ៊ូ បាយចំហុយ២ដុំ និង មានការថែមជូន កូកាកូឡាមួយថូ សម្រាប់ការញ៉ាំក្នុងហាង រឺ កូកាកូឡា ចំណុះ 1.5L ចំនួន១ដប សម្រាប់ការខ្ចប់យកទៅផ្ទះ

ឈុតទី២ មានតម្លៃ $28.50 មានដូចជា ហ្កោលដិនស្ត្រីបសាឡាដ សាច់មាន់ប៊ីប៊ីវីង ៥ដុំ សាច់មាន់កូរ៉េឆាលប្រយ ៣ដុំ ប៊ីមប៊ីមបាប់ និង ហ្គោលដិនស្ត្រីប៦ដុំ បាយចំហុយ៣ដុំ មានការថែមជូន កូកាកូឡាមួយថូ សម្រាប់ការញ៉ាំក្នុងហាង រឺ កូកាកូឡា ចំណុះ 1.5L ចំនួន១ដប សម្រាប់ការខ្ចប់យកទៅផ្ទះ ឈុត BTS គ្រីស្តម៉ាស ផ្តល់ជូនតែ ការញ៉ាំក្នុងហាង និងខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ រីឯសំបុត្រយន្តហោះ ការស្នាក់នៅ និងម្ហូបអាហារ គឺជាបន្ទុករបស់ BBQ Chicken ដែលផ្តល់ជូនចំនួន ២សំបុត្រ សម្រាប់អ្នកមានសំណាង ២ រូប ដើម្បីចូលរួមដំណើរកំសាន្ត ដែលប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៧។ ការចាប់រង្វាន់ នឹងប្រព្រឹត្តនៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០១៧ នាសាខា បឹងកេងកង ដោយមានការផ្សាយផ្ទាល់នៅលើ ទំព័រហ្វេសប៊ុក BBQ Chicken ។

គួរបញ្ជាក់ផងដែរថា ប៊ី BBQ Chicken Cambodia មាន ៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត BBQ Chicken Cambodia ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕