(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានប្រមូលទំនិញផុតកំណត់ប្រើប្រាស់ ជាង១តោន យកទៅដុតកម្ទេចចោល។
ផលិតទំនិញជាង១តោនខាងលើ ត្រូវបានយកទៅកម្ទិចចោល នៅរសៀលថ្ងៃម្សិលមិញ ក្នុងនោះរួមមាន៖ កម្ទេចមី ទឹកក្រូច ម្សៅស៊ុបរ៉តឌី ទឹកផ្លែឈើចម្រុះ ទឹកខ្មេះ មីកំប៉ុង មីកញ្ចប់ អូវ៉ាន់ទីន ត្រីខ និងផលិតផលមួយចំនួនទៀត លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា រាល់ថ្ងៃនេះសុខភាពប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យ ដែលទទួលទានចំណីអាហារជាច្រើនមុខ ខណៈពួកគាត់ខ្វះការយល់ដឹង។
មន្រ្តីកាំកុងត្រូល បានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ម្ចាស់ទំនិញម្ហូបអាហារទាំងអស់ ត្រូវបានចូលរួមសហការណ៍ជាមន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន លោកក៏ជំរុញដល់មន្ត្រីកាំកុងត្រូល ត្រូវខិតខំប្រឹងប្រែង អនុវត្តន៍ជាក់ស្តែង និងអប់រំដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន៕