Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីប្រកាសព័ត៌មានផ្លូវការព្រឹទ្ធសភា៖ សេចក្តីព្រាងច្បាប់គ្រប់គ្រងថវិកាឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់គ្រប់គ្រងអាកាសធាតុ បានឆ្លងផុតព្រឹទ្ធសភាហើយ (Video inside)

05-12-2016 12:49

(ភ្នំពេញ)៖ ព្រឹទ្ធសភាបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការនៅមុននេះបន្តិចថា សមាជិកព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ ដោយឯកភាពទាំងស្រុងលើរបៀបវារៈសេចក្តីព្រាងច្បាប់ចំនួន២ ដោយឥតកែប្រែឡើយ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ចំនួនពីរនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានអនុម័តដោយរដ្ឋសភា កាលពីខែមុន។

គួរបញ្ជាក់ថា ការសម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង២នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា៖