
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
លទ្ធផលផ្លូវការ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃ៧ ខែធ្នូ ដើម្បីអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួស លោក ប៉ែន សុវណ្ណ
05-12-2016 10:51
(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយកំណត់បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
កិច្ចប្រជុំពេញអង្គនោះ នឹងបោះឆ្នោតអនុម័ត ចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ សមាជិកសភាពមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គ ខាងមុខនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបនឹងទទួលបានព្រះរាជទានការលើកលែងទោស ក៏នឹងចូលរួមផងដែរ៕