Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកស្លាប់កើនឡើងដល់៣៣នាក់ នៅក្នុងហេតុការណ៍ឆេះក្លឹបកំសាន្តមួយកន្លែងនៅទីក្រុង Oakland សហរដ្ឋអាមេរិក (Video Inside)

05-12-2016 08:43

(អាមេរិក)៖ ​អាជ្ញាធរអាមេរិកបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះក្លឹបកំសាន្តមួយកន្លែងនៅក្នុង ទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បានកើនឡើងដល់៣៣នាក់ ហើយខណៈមនុស្សចន្លោះពី៥០ ដល់១០០នាក់ ត្រូវបានគេអះអាង ស្ថិតនៅក្នុងក្លឹបកំសាន្តនេះ នៅអំឡុងពេល មានអគ្គិភ័យកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

សូមជំរាបថា មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើតាមក្រុមអ្នកពន្លត់អគ្គិភ័យ ក្លឹបកំសាន្តខាងលើពុំមាន បំពាក់ប្រព័ន្ធសញ្ញាប្រកាសអាសន្នពេលមានភ្លើងឆេះនោះទេ ហើយពេលពួកគេទៅដល់ក៏បានពុំបានលឺសញ្ញាអាសន្នណាមួយដែរ។ ចំណែកឯ ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់អាច នឹងកើតឡើងបន្ថែមទៀត ស្របពេលអាជ្ញាកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៕