ព្រឹទ្ធសភា បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧
05-12-2016 08:09
(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៧ រួមជាមួយនឹងរបៀបវារៈមួយចំនួនទៀត។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានដូចខាងក្រោម៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងរបៀបវរៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣៕