(សៀមរាប)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលនេះអគ្គិភ័យ បាននិងកំពុងឆាប់ឆេះផ្ទះសំណាក់ «ហ្គាដិនវិឡិសន៍» មួយកន្លែង ក្នុងក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះចាប់តាំងពីម៉ោង ៦ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប រហូតមកដល់ម៉ោងជិត៨ព្រឹកនេះ មិនទាន់រលត់នៅឡើយទេ។

យ៉ាងណាសមត្ថកិច្ចមិនទាន់ អាចបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យឆាបឆេះនេះនៅឡើយទេ ខណ:មានរថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង របស់ស្នងការ​ដ្ឋានខេត្តកំពុង ចេញជួយអន្តរាគម៍បាញ់ពន្លត់៕