(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៥នាក់បានស្លាប់ និង២៥នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៤ ខែធ្នូម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋានគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើក (យប់៦លើក) បង្កឲ្យខូចខាតម៉ូតូ១៧គ្រឿង រថយន្តតូច៧គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុនាំឲ្យគ្រោះថ្នាក់រួមមាន បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង និងបត់គ្រោះថ្នាក់៕