(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់មនុស្ស២០នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៤នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតមេតំហ្វេតាមីន (ice) ១៤.០១ក្រាម, ២កញ្ចប់ធំ និង២៩កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប២ករណីឃាត់ខ្លួន​២នាក់, នគរបាលភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្រា្កប៣ករណីឃាត់ខ្លួន៨នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន២នាក់៕