Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ សេចក្តីប្រកាសជុំវិញលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី នៅប្រទេស New Zealand

04-12-2016 17:42

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចពីការចូលរួមក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៤៦ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asian Tax Administration and Research “SGATAR”) ដែលបានប្រព្រឹត្តទៅនៅទីក្រុងវេឡីងតុន ប្រទេសនូវែលហ្សេឡង់នោះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលដែលសម្រេចបាន ក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ។

សូមជម្រាបថា គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដឹកនាំដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយ លោក អ៊ុំ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ SGATAR  ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ចំពោះលទ្ធផលនៃកិច្ចប្រជុំសូមទស្សនាវីដេអូ និងអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖