(ភ្នំពេញ)៖ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាពនិ ងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះសាកសួ រសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរាតាមខ្នងផ្ទះចំនួន១០១គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោ គបរិភោគមួយចំនួនដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា ដើម្បីមកចែកជូនពួកគាត់ផងដែរក្នុងការជួយសម្រាលនូវការ ខ្វះខាតបានមួយចំនួន ។
វប្បធម៌ចែករម្លែករបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១ ៦ ស្ថិតក្នុងក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫ ស្សីកែវ ដោយមានការរួមដំណើរពីលោក ឡេង ច័ន្ទវិសិដ្ឋ ប្រធានការយាល័យនិងហិរញ្ញវត្ថុខណ្ឌឫស្សីកែវ លោក ហ៊ូ សា ម៉ន ចៅសង្កាត់ស្វាយប៉ាក រួមនិងលោក លោកស្រី ក្រុមយុវ ជនកាកបាទក្រហមខណ្ឌ-សង្កាត់-ភូមិ ក្រុមយុវជន ស.ស .យ.ក និស្សិតសមាគមអាហារូបករណ៍សម្តេចតេជោ ព្រម ទាំងសមាជិកសាមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនាក់ផងដែរ។
នាឱកាសដ៏មានន័យនេះ លោក ជា ពិសី អភិបាលខណ្ឌឫ ស្សីកែវ បានថ្លែងថា ថ្ងៃអាទិត្យនេះ ក្រុមការងារទាំងអស់ត្រូវសម្រាកពីការងារ តែត្រូវឆ្លៀតពាំនាំយកអំណោយទាំងនេះមកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងចាស់ជរាតាមខ្នងផ្ទះដោយក្នុង១គ្រួសារ ទទួលបានអង្ករ១០គីឡូក្រាមនិងស្ករស១គីឡូក្រាម។
លោកបន្តថា ថ្វីត្បិតតែមានចំនួនតិចតួចមែន ប៉ុន្តែបើយើងសរុបដែលត្រូវចែកជូននាពេលនេះដល់ទៅ១០១គ្រួសារឯណោះដូចនេះ វាមានចំនួនច្រើន ហើយក៏អាចជួយសម្រាលនូវការខ្វះខាតតាមគ្រួសារ បានមួយចំនួនផងដែរនេះក៏ព្រោះតែមានការយកចិតទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ ពីគ្រប់ម ជ្ឈដ្ឋាននូវទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់ពូជសាស ន ពណ៍សម្បុរឫនិន្នាការនយោបាយឡើយ។
បន្ថែមពីនេះ លោក ជា ពិសី បានបញ្ជាក់ទៀតថា ថ្វីត្បិតតែពេលនេះសម្តេចទាំង២មិនមានវត្តមាននៅទីនេះក្ដី ប៉ុន្តែចិត្តរបស់លោកតែងឋិតនៅ ក្បែរបងប្អូនជានិច្ច ជាពិសេសលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរ៉ាំរៃ និងជនមានផ្ទុកមេរោគ អេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ហើយទីណាមានប្រ ជាពលរដ្ឋជួបទុក្ខលំបាកទីនោះតែងតែមានកាកកបាទក្រហមកម្ពុជាជានិច្ច ៕