(កំពង់ស្ពឺ)៖ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្ត្រីក្រសួងធម្មការ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែព្រះវិរិយធម្មោ ម៉ន បឿន ព្រះធម្មធរគណខេត្តកំពង់ស្ពឺ ជាព្រះគ្រូចៅអធិការវត្តចំបក់។
ពិធីសាសនាមួយនេះ បានធ្វើឡើងនៅក្នុងវត្តចំបក់ ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះលោក នរៈ រតនៈវឌ្ឍនោ បានលើកឡើងថា «នេះជាការតែងតាំងសម្រាប់ការងារដឹកនាំក្នុងវិស័យសាសនា ព្រះពុទ្ធចក្រ ក៏ដូចជា អាណាចក្រគឺត្រូវការជានិច្ចនៅមេដឹកនាំដែលស្របតាមគោលការណ៍របស់វិស័យព្រះពុទ្ធសាសនានៃយើង»។