(ភ្នំពេញ)៖ គិតខ្លីមែន! នារីស្រស់ស្អាតម្នាក់ ដោយសារតែខឹងសង្សាមានស្រីច្រើន បានបើកម៉ូតូយ៉ាងលឿនតាមផ្លូវ ព្រះស៉ីសុវត្ថិឆ្ពោះទៅវិមានឯករាជ្យ  ហើយបានបើកបំបុកនឹងឃឿនឡើងប៉ុស្តិ៍នគរបាលចតុមុខ បំណងសម្លាប់ខ្លួន តែមិនបានសម្រេចគ្រាន់តែសន្លប់ស្តូកស្តឹង បង្កជាការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវមកជួយសង្គ្រោះ តែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅមុខប៉ុស្តិ៍ចតុមុខ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ ។

បុរសជាសង្សាបាននិយាយថា មុនកើតហេតុ នារីរងគ្រោះបានឈ្លោះគ្នាជាមួយខ្លួន ដោយសារតែខ្លួនស្អាតហើយ មានសង្សាច្រើន ទើបនាងខឹងគិតខ្លីក៏បានជិះម៉ូតូចេញបម្រុងបុកឡានដើម្បីសម្លាប់ខ្លួន តែមិនទាន់បានបុកឡានផង ផង ក៏ទៅបុកឃឿនបណ្តាលឲ្យរងរបួសធ្ងន់បាត់ទៅហើយ ។

បុរសរូបនេះបានបន្តទៀតថា បន្ទាប់ពីដឹងថាសង្សារបស់ខ្លួន បានជិះម៉ូតូបុកឃឿនបណ្តាលឲ្យរងរបួស យ៉ាងដូច្នេះខ្លួនបានរត់មកមើល ហើយយំសោកអាណិតសង្សាជាពន់ពេក។

ក្រោយមកបុរសជាសង្សាបានលើកនារីរងគ្រោះដាក់ម៉ូតូដឹកទៅព្យាបាលបាត់ទៅ៕