(ភ្នំពេញ)៖ នៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ សហគមន៍អាល្លឺម៉ង់នឹងរៀបចំ កម្មវិធី German Christmas Fair ជាលើកដំបូងនៅទីលានជិះស្គីទឹកកក Ice Park Cambodia ដែលមានទីតាំងនៅជាន់ទី៤នៃផ្សារទំនើប AEON Mall ចន្លោះពីម៉ោង១រសៀល ដល់ម៉ោង៩យប់។

កម្មវិធីពិព័រណ៍នេះ នឹងផ្ដល់ឱកាសអោយភ្ញៀវជាតិ និងអន្តរជាតិទទួលបាន នូវអារម្មណ៍បុណ្យ Christmas បែបអាឡឺម៉ង់ពិតៗជាមួយនឹង អាកាសធាតុត្រជាក់ស្រឹប រួមទាំងការភ្លក្ស រសជាតិម្ហូបអាល្លឺម៉ង់ និងការទទួលទានភេសជ្ជៈត្រជាក់ឆ្ងាញ់ ដែលមិនអាចបំភ្លេចបាន។ លើសពីនេះទៅទៀត កម្មវិធីនេះក៏មានរៀបចំអោយមាននូវ បារទឹកកក ការតាំងបង្ហាញ វត្ថុអនុស្សាវរីយ៍ផ្សេងៗដើម Christmas ដែលបាន នាំចូលពីបរទេស ជាមួយការតុបតែងលំអ យ៉ាងពិសេស ព្រមទាំងមានការសម្ដែងផ្សេងៗ ជាច្រើនទៀតផងដែរ។ សំបុត្រចូលមាន តម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះ ដែលអាចប្ដូរយកអាហារនិងភេសជ្ជៈបាន។

កម្មវិធីនេះរៀបចំដោយ The German Business Group in Cambodia (ADW) ដែលមានការ ចូលរួមសហការដោយ ស្ថានទូតអាល្លឺម៉ង់ កម្ពុជា ទីលានជិះស្គីទឹកកក Ice Park Cambodia, ផ្សារទំនើប AEON Mall, ក្រុមហ៊ុន Smart, Cosmos Service, Meta House Phnom Penh, Goethe Institut, DHL, Sofitel Phnom Penh Phokeethra និង Hops (Craft Beer Garden)។ German Christmas Fair ជាកម្មវិធីសប្បុរសធម៌ ហើយថវិការដែលទទួលបាននឹង បរិច្ចាគ ទៅអោយ Ice Park Scholarship Program ដើម្បីបណ្ដុះបណ្ដាលកីឡាករ ជិះស្គី ទឹកកកវ័យក្មេង សម្រាប់ត្រៀមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិនាពេលខាងមុខ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាម
ទូរស័ព្ទ ០២៣ ៩៦៦ ៧៣០ / ០៨១ ៩៧៩ ៦៦៦
Facebook: www.facebook.com/iceparkcambodia