(ត្បូងឃ្មុំ)៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំគ្រូពេទ្យគ្រប់ជំនាញប្រមាណ២៧០នាក់ ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ចុះទៅព្យាបាលជំងឺជាច្រើនមុខ និងមានការវះកាត់ជូនប្រជាពលរដ្ឋ ប្រមាណជាង២ពាន់នាក់ នៅឃុំចំនួន ៤ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកសាស្រ្តាចារ្យវេបណ្ឌិត ឈាវ រ៉ា បានបញ្ជាក់ថា ក្រោមការណែនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ទើបបានមានការដឹកនាំក្រុមគ្រូពេទ្យចុះទៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទទួលសេវាព្យាបាល ដើម្បីកាត់បន្ថយការចំនាយថវិកាព្យាបាលនៅកន្លែងផ្សេង បានមួយកំរិតទៀត។
លោកអគ្គនាយក ឈាង រ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ និងថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ របស់គ្រូពេទ្យគ្រប់ជំនាញរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលបានចុះទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកក្រូចឆ្មារ៕