(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃវេលាម៉ោង៨ព្រឹកស្អែកនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមទាំងមន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ នឹងអញ្ជើញរៀបចំក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់បន្ថែម ស្ពានអាកាសក្បាលថ្នល់។
នៅលើ Facebook មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសរសេរថា៖ «គម្រោងសាងសង់បន្ថែម ស្ពានអាកាសក្បាលថ្នល់ នឹងបើកការដ្ឋានថ្ងៃស្អែកនេះ!»។
សូមជំរាបថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានរលាយរង្វង់មូលទួលគោកចោលហើយ ដើម្បីរៀបចំដាក់ភ្លើងស្ដុបសម្រួលដល់ ការកកស្ទះចរាចរណ៍ ដែលតែងតែកើតមានឡើងសព្វថ្ងៃនេះ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់តាម Facebook ជាផ្លូវការរបស់លោកថា អាជ្ញាធរ នឹងប្រើរយៈពេល១ខែ ដើម្បីរៀបចំស្ដុបថ្មី នៅរង្វង់មួលទួលគោក៕