(ភ្នំពេញ)៖ បុគ្គលិក គណៈគ្រប់គ្រង នៃមន្ទីរសំរាកព្យាបាល កម្ពុជា សូមសម្តែងនូវសេចក្តីសោមស្សរីករាយ និង សូមចូលរួមអបអរសាទរដ៏ស្មោះចំពោះ សម្តេចព្រះវនរ័ត ណយ ច្រឹក និងជាព្រះចៅអធិការ វត្តច័ន្ទបូរីវង្ស ស្ថិតនៅក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌ ព្រែកភ្នៅ រាជធានីភ្នំពេញ ក្នុងឱកាសដែលព្រះអង្គទទួលបាននូវ មហាកិត្តិយសថ្មីមួយទៀត ក្នុងឋានៈជា អនុប្រធានទី១ ថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ បុគ្គលិក គណៈគ្រប់គ្រង នៃមន្ទីរសំរាកព្យាបាលកម្ពុជា សូមប្រគេនពរ ចំពោះសម្តេចព្រះវនរ័ត ណយ ច្រឹក សូមព្រះអង្គមានព្រះជន្មាយុយ៉ឺនយូរ មានព្រះសុខភាពបរិបូណ៍ ព្រះបញ្ញាញ្ញាណវៀងវៃ ដើម្បីបន្តជ្រោមជ្រែង និងដឹកនាំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សំរាប់ជាទីគោរពសក្ការៈបូជា ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសជានិរន្តតទៅ៕