(ភ្នំពេញ)៖ ការជ្រើសរើសថ្នាំលាបត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យគេហដ្ឋានមាន ភាពទាក់ភ្នែកនោះទេ ថែមទាំង បង្កើតនូវមជ្ឈដ្ឋាន និងបរិស្ថានល្អគ្មានទាស់សម្រាប់លោកអ្នក និងគ្រួសារផងដែរ។ បើចង់បាន ភាពស្រស់ស្អាត ក៏ដូចជា ភាពគង់វង្សយូរអង្វែង សូមប្រើថ្នាំលាប Jotun សម្រាប់គេហដ្ឋានរបស់លោកអ្នក។ ពេលនេះ ថ្នាំលាប Jotun ដ៏ល្បីនៅលើពិភពលោក បានមកដល់ប្រទេសកម្ពុជា។
Jotun ជាថ្នាំលាបដែលត្រូវបានជ្រើសរើសសម្រាប់អគារល្បីៗមួយចំនួនក្នុងពិភពលោក ដូចជា៖ អគារភ្លោះ Petronas Twin Towers, ប៉ម Eiffel Tower និងអគារ Burj Khalifa ជាដើម។ Jotun ជាជម្រើសទីមួយ និងជាទីទុកចិត្តក៏ព្រោះតែគុណភាពមិនចេះប្រួលប្រែ និងមានឯកទេសលើសគេ ក្នុងការផ្តល់ពណ៌ដែលស្ថិតស្ថេរយូរអង្វែង និងមានភាពទាក់ទាញ។ ជាមួយនឹងការស្រាវជ្រាវ និងការអភិវឌ្ឍឥត់ឈប់ឈរ ដែលបញ្ចូលទៅក្នុងរាល់តំណក់នៃថ្នាំលាប Jotun ហើយគ្មានអ្វីដែលត្រូវបារម្មណ៍ឡើយ ព្រោះគឺជាថ្នាំលាបល្អបំផុតសម្រាប់អគារល្បីៗ ក៏ដូចជាគេហដ្ឋានរាប់លានខ្នងជុំវិញពិភពលោក។
បច្ចុប្បន្ន Jotun បានបង្ហាញថ្នាំលាបថ្មីគុណភាពខ្ពស់ល្អផ្តាច់គេមានពីរប្រភេទ ដែលនឹងជួយបន្ថែមសោភ័ណភាព ដល់គេហដ្ឋានលោកអ្នកមានដូចជា ៖ Majestic Perfect Beauty & Care សម្រាប់ផ្ទៃខាងក្នុង និង Jotashield Colour Extreme សម្រាប់ផ្ទៃខាងក្រៅ។ ជាមួយនឹងការណែនាំថ្នាំលាបគុណភាពកម្រិតខ្ពស់ពីរប្រភេទនេះ លោកអ្នកនឹងប្រាកដក្នុងចិត្តថា គេហដ្ឋានលោកអ្នកនឹងមានពណ៌ស្រស់ស្អាត និងមានភាពទាក់ទាញ គង់វង្សយូរអង្វែងពិតប្រាកដ។
លោក Ronnie Ooi ដែលជាប្រធានគ្រប់គ្រងទូទៅ បានថ្លែងថា៖ ភាពល្អឥតខ្ចោះជាចំណុចសំខាន់បំផុតចំពោះ Jotun ហើយជាមួយនឹងថ្នាំលាបថ្មី Majestic Perfect Beauty & Care និង Jotashield Colour Extreme របស់យើង រឹតតែអាចធានាគុណភាពដល់អតិថិជន។ សរុបទៅ ទាំងនេះជាថ្នាំលាបល្អបំផុតផ្តាច់គេ សម្រាប់ការប្រើប្រាស់លាបផ្ទៃខាងក្នុង និងខាងក្រៅ។
Majestic Perfect Beauty & Care សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាត និងមានផាសុខភាពថ្នាំលាបថ្មី Majestic Perfect Beauty & Care ជាថ្នាំលាបផ្ទៃខាងក្នុងល្អបំផុតរបស់ Jotun ដោយមានពណ៌ស្រស់ស្អាតដ៏សំបូរបែប និងមិនចេះប្រែប្រួលធន់បានយូរ ដើម្បីផ្តល់ភាពទាក់ទាញដល់គេហដ្ឋាន។ Majestic Perfect Beauty & Care ជួយបិទបាំងស្នាមប្រេះបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យជញ្ជាំងមានភាពភ្លឺរលោង គ្មានទាស់ភ្នែក អត់ទ្រាំមិនប៉ះមិនបាន។ ព្រមទាំងមានភាពងាយស្រួលក្នុងការជួតសម្អាត ដែលល្អបំផុតសម្រាប់ការរក្សាពណ៌ឱ្យនៅថ្មី និងមានភាពទាក់ទាញជានិច្ច។ Majestic Perfect Beauty & Care ត្រូវបានធ្វើតេស្តបញ្ជាក់ថា បញ្ចេញជាតិថ្នាំតិចបំផុត និងគ្មានក្លិនឡើយ ដូច្នេះលោកអ្នកអាចជឿទុកចិត្តបានដោយដឹងថាបានជ្រើសរើសថ្នាំលាបដ៏ត្រឹមត្រូវមួយ មិនមែនដើម្បីតែគេហដ្ឋានលោកអ្នកទេ គឺថែមទាំងដើម្បីក្រុមគ្រួសារអ្នកផងដែរ។
Jotashield Color Extreme ដើម្បីពណ៌ដែលគង់វង្សយូរអង្វែង និងការពារគេហដ្ឋានអាកាសធាតុប្រែប្រួលនៃតំបន់ត្រូពិក អាចបណ្តាលឱ្យផ្ទៃខាងក្រៅនៃគេហដ្ឋានលោកអ្នក បាត់បង់ភាពភ្លឺ ភាពរលោង និងហើរពណ៌ ។ Jotashield Colour Extreme គឺជាដំណោះស្រាយល្អបំផុត ព្រោះបានផ្សំឡើងពីរូបមន្តដែលធន់នឹងកម្តៅថ្ងៃ និងទឹកភ្លៀង។ ជាមួយនឹងពណ៌ដែលការពារកាំរស្មីយូវី (UV) កម្រិតអតិបរមា ដោយប្រើបច្ចេកវិទ្យាជាតិម្សៅពិសេស (pigment) ឈានមុខគេរបស់ Jotun ។ ស្របពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាខ្ពស់ជំនាន់ចុងក្រោយ ត្រូវបានប្រើដើម្បីការពារមិនឱ្យដុះស្លែ និងផ្សិតដើម្បីការពារគេហដ្ឋានលោកអ្នក។ Jotashield Colour Extreme ត្រូវបានធ្វើតេស្តយ៉ាងពេញលេញដោយឯករាជ្យ បានបញ្ជាក់ដោយបន្ទប់ពិសោធន៍របស់ភាគីទីបីថា មានគុណភាពយ៉ាងតិច 12 ឆ្នាំ ដែលធ្វើឱ្យ Jotashield Colour Extreme ជាជម្រើសអាទិភាព។
ពេលនិយាយពីគេហដ្ឋាន និងក្រុមគ្រួសារលោកអ្នក សូមកុំភ្លេចផលិតផល់ដ៏ល្អមួយនេះ។ ព្រោះបានផ្តល់ភាពល្អឥតខ្ចោះ ដល់គេហដ្ឋានជាមួយផលិតផលល្អបំផុតរបស់ Jotun ដែលជាថ្នាំលាបសម្រាប់អាគារល្បីៗជុំវិញ ពិភពលោក និងល្មមដល់ពេលសម្រាប់គេហដ្ឋានលោកអ្នកផងដែរ៕