(ភ្នំពេញ)៖ ជំងឺរលាកសន្លាក់ឆ្អឹង ក្បាលជង្គង់កើតឡើងដោយសារតែ របបអាហារមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ។ របបហូបចុកសម្រាប់ អ្នកមានជំងឺនេះ គឺសំខាន់ខ្លាំងណាស់ ក្នុងការការពារនិងព្យាបាលជំងឺ។ ជំងឺរលាកសន្លាក់ឆ្អឹងក្បាលជង្គង់គួរពិសាអ្វី នោះគឺជាបញ្ហាមួយដែលអ្នកទាំងអស់គ្នា គួរដឹងទោះបីអ្នកកំពុងកើតមានជំងឺ ឬមិនមានក៏ដោយ។
ជំងឺរលាកសន្លាក់ឆ្អឹង
រលាកសន្លាក់ឆ្អឹងក្បាលជង្គង់គួរញ៉ាំអ្វី?
អំពីប្រភេទសាច់ អាចញ៉ាំសាច់ជ្រូក សាច់ស្លាប (មាន់ ទា) បង្កង ក្ដាម។ ជាពិសសេញ៉ាំត្រីនៅទឹកត្រជាក់ដូចជា ត្រីសាម៉ុង ត្រីធូណា ព្រោះវាមានផ្ទុកច្រើនជាតិអាស៊ីតខ្លាញ់អូមេហ្គា 3។
មានមនុស្សជាច្រើនគេជឿថា «ញ៉ាំអ្វីប៉ូវនោះ» ហេតុដូច្នេះដើម្បីការពារជំងឺរលាកសន្លាក់ឆ្អឹង គេច្រើនតែញ៉ាំអាហារដែលធ្វើពីឆ្អឹងជំនី។ តាមបែបវិទ្យាសាស្រ្ត ទឹកស៊ុបដែលបានធ្វើចេញពីឆ្អឹងជំនី ឬឆ្អឹងខ្ចីរបស់គោនិងពពែមានច្រើន glucosamine and chondroitin គឺជាសមាសធាតុធម្មជាតិនៅក្នុងឆ្អឹងខ្ចី មានប្រយោជន៍ជួយឆ្អឹងខ្ចីមាំមួន។ ទន្ទឹមនឹងនោះ អាហារដែលធ្វើពីឆ្អឹងជំនីឬឆ្អឹងខ្ចីអាចបន្ថែមជាតិកាល់ស្យូមពិសេសសម្រាប់រាងកាយ។ ការញ៉ាំម្ហូបអាហារធ្វើពីបង្កង ត្រីស្លស៊ុបទុកទាំងឆ្អឹងក៏ជួយបង្កើនជាតិកាល់ស្យូមផងដែរ។ អ្នកមានវ័យចំនាស់គួរញ៉ាំអាហារធម្មជាតិបែបនេះដើម្បីប៉ូវកម្លាំងឲ្យបានមាំមួន។
អាហារជំនួយការការពារជម្ងឺរលាកសន្លាក់
ប្រភេទបន្លែវិញ គួរញ៉ាំគ្រប់គ្រាន់សារជាតិធញ្ញជាតិ។ ក្រៅពីនោះគួរញ៉ាំបន្ថែមដូចជា សណ្ដែកសៀង បន្លែខៀវស្រស់ គ្រាប់បណ្ដុះមានលក្ខណៈពិសេសការពារជំងឺ ពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងអុកស៊ីតកម្ម។ ចំណែកផ្លែឈើ គួរញ៉ាំផ្លែល្ហុង ម្នាស់ ក្រូចឆ្មារ ក្រូចថ្លុង ព្រោះផ្លែឈើប្រភេទនេះជាប្រភពផ្គត់ផ្គង់អង់ហ្ស៊ីមការពាររលាកនិងវីតាមីន C សារធាតុទាំងពីរនេះមានប្រយោជន៍ការពាររលាក។
ជាពិសេស សព្វថ្ងៃនេះគេបានរកឃើញវិធីសាស្រ្តព្យាបាលជំងឺរលាកសន្លាក់ពីផ្លែប៊័ររួមផ្សំជាមួយសណ្ដែកសៀង។ តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តឲ្យឃើញថាសារជាតិដែលមានក្នុងប៊័រឬសណ្ដែងសៀងអាចជំរុញកោសិកាឆ្អឹងខ្ចីលូតលាស់ស្រទាប់កូឡាជែន ជាសារធាតុប្រូតេអីនមួយដែលសំខាន់របស់សសៃ ឆ្អឹងខ្ចីនិងឆ្អឹង។ តាមការស្រាវជ្រាវថ្មីៗនេះ អ្នកមានជម្ងឺរលាកសន្លាក់ក្បាលជង្គង់បានឲ្យពិសាទឹកផ្លែប៊័រឬសណ្ដែកសៀងក្នុងរយៈពេល៦ខែឃើញថាសភាពនោះបានថយចុះហើយគ្មានផលប៉ះពាល់អីទេ។ គ្រឿងទេសមួយចំនួនដូចជាម្ទេស ម្រេច ខ្ញី សុទ្ធតែមានគុណប្រយោជន៍ការពាររលាក កាត់បន្ថយការឈឺចាប់។
ទន្ទឹមនឹងនោះសារជាតិ capsaicin ក្នុងម្ទេសអាចលាបបំបាត់ការហើមនិងឈឺចាប់សន្លាក់ទៀតផង។ ក្រៅពីនេះ យើងខ្ញុំសូមផ្ញើជូនមិត្តអ្នកអានបណ្ដាម្ហូបអាហារដែលល្អសម្រាប់លោកអ្នកមានជម្ងឺរលាកសន្លាក់ឆ្អឹង ពិគ្រោះបន្តខាងក្រោមនេះ៖
ទី១៖ ត្រឡាច 500g ឆ្អឹងជំនី 250g ស្ងោរស៊ុប គួរញ៉ាំសាប ព្យាបាលពេលឈឺចាប់ម្ដងៗជាពិសេសក្នុងកំលុងពេលហើម ក្ដៅក្រហម ឬរយៈពេលព្យាបាលជម្ងឺដើម្បីថែរក្សាសុខភាព ការពារកើតវិញម្ដងទៀត។
ស៊ុបត្រឡាចនិងឆ្អឹងជំនី
ទី២៖ ននោង 250g តៅហូ 250g គ្រឿទេសគ្រប់ស្ល ញ៉ាំដើម្បីព្យាបាលការឈឺចាប់មានហើម ក្ដៅក្រហមឈឺកម្រិតតិច។
សម្លននោងនិងតៅហ៊ូ
របបអាហារមួយដែលសមស្របនឹងជួយលោកអ្នកកាត់បន្ថយការរលាកនៅកន្លែងសន្លាក់និងកាត់បន្ថយការឈឺចាប់ដោយសាររលាកសន្លាក់។
ចង់ដោះស្រាយប្រសិទ្ធភាពអំពីបញ្ហាសន្លាក់ ហេតុអីអ្នកមិនគិតដល់ ផលិតផលអាហារបំប៉ន Arthro max?
Arthro max មានផ្ទុកច្រើនសារធាតុខាងក្រោមដែលមានប្រយោជន៍ដល់ឆ្អឹង ជួយបំបាត់រាល់ការឈឺចាប់
Arthro max មានផ្ទុកច្រើនសារធាតុខាងក្រោមដែលមានប្រយោជន៍ដល់ឆ្អឹង ជួយបំបាត់រាល់ការឈឺចាប់៖
- DL – Phenylalaine: ជា acid amin សំខាន់ដល់រាងកាយ វាកកើតឡើងពេលដែលអ្នកទទួលទានអាហារមានជាតិប្រូតេអ៊ិន ឬក៏ផឹកថ្នាំបន្ថែម ។ Phenylalaine ជួយឲ្យខូរក្បាលបង្កើនអត្រាស្រូបយកកាំរស្មី UV ពីពន្លឺព្រះអាទិត្យ ហើយបង្កើតចេញ vitamin D ជួយឲ្យឆ្អឹងបានរឹងមាំ។
- Boswellia Serrata: ត្រូវបានទទូលស្គាល់ថាជាជាតិបង្កាមួយដ៏ខ្លាំង ផ្សំពី acetyl-11-keto-β-boswellic acid មាននៅក្នុង Boswellia មានសមត្ថភាពទប់ស្កាត់ enzym 5-lipoxygenase (ជា enzym មួយប្រភេទកើតឡើងខ្លាំងពេលអ្នកត្រូវឈឺសន្លាក់ឆ្អឹង អាឡែហ្ស៊ី បណ្ដាជម្ងឺផ្សេងៗកើតពីផ្លូវដង្ហើម)។
- Turmeric Root: ជាសារជាតិរមៀតមានសមត្ថភាពបណ្ដេញនូវរ៉ាឌីកាល់សេរី ព្រមទាំងបណ្ដាសារជាតិបង្កមហារីក មួយក្នុងចំណោមជាតិប្រឆាំងនឹងការរលាក, ប្រឆាំងនឹងអុកស៊ីតកម្ម ជាឪសថសម្រាប់អ្នកមានជំងឺប្រព័ន្ធភាពស៊ាំមិនប្រក្រតី ដូចជារលាកសន្លាក់ រលាកសន្លាក់ផ្នែកខាងក្នុងឆ្អឹង ជំងឺពុកឆ្អឹង។
- Nattokinase: ជាប្រតេទ enzyme ជួយបង្កានិងរំលាយឈាមកក ជំនួយឲ្យឆ្អឹងរឹងមាំ បន្ថយការឈឺសន្លាក់ឆ្អឹង និងបង្ការោគ។
Arthro max មានផ្ទុកច្រើនសារធាតុខាងក្រោមដែលមានប្រយោជន៍ដល់ឆ្អឹង ជួយបំបាត់រាល់ការឈឺចាប់
ប្រើផលិតផល Arthro max ឆ្អឹងរបស់អ្នកនិងទទួលបានអត្ថប្រយោជន៍ដូចជា៖
- បណ្តុះកោសិកាឆ្អឹងខ្ចី បង្កើនភាពមាំមួនដល់ឆ្អឹង។
- ជួយបន្ថយនិងព្យាបាលរាល់ការរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ ធ្វើឲ្យជម្ងឺសន្លាក់ឆ្អឹងមានការថយចុះបន្តិចម្តងៗ៕