(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia បានប្រគល់ជូនម៉ាស៊ីនត្រាក់ទ័រ John Deere ១គ្រឿង ដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។
កម្មវិធីប្រគល់ជូននេះរៀបចំឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ គឺដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស និងធនធានអ្នកបច្ចេកទេស សម្រាប់ការអនុវត្តន៍ជាក់ស្តែងនៅក្នុងសាលា ក្នុងប្រទេសកម្ពុជា ក៏ដូចជា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរវាងអង្គការ ជាមួយនឹងក្រុមហ៊ុន RMA Cambodia។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន RMA Cambodia ក៏មានកន្លែងសម្រាប់និស្សិត ចុះធើ្វកម្មសិក្សា និងហាត់ការជារៀងរាល់ឆ្នាំផងដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ សម្រាប់ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនតំណាងចែកចាយ ផ្តាច់មុខរបស់ក្រុមហ៊ុន ចនឌារ អេស៊ា ក្នុងការនាំចូល និងចែកចាយផ្ដាច់មុខ នូវគ្រឿនយន្តកសិកម្មម៉ាក ចនឌារ (John Deere) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រាក់ទ័រ ចនឌារ ជាច្រើនស៊េរី និងម៉ូដែលដែលមានកម្លាំងសេះចាប់ពី ៤៥សេះ រហូតដល់ ៣៧០សេះ ត្រូវបាននាំចូល និងចែកចាយសម្រាប់បំពេញតម្រូវការកសិកម្មគ្រប់ប្រភេទ ទាំងកសិកម្មខ្នាតតូច-មធ្យម និងកសិឧស្សាហកម្មធំៗ។
បន្ថែមពីការលក់ ក្រុមហ៊ុនក៏បាននាំចូល និងចែកចាយនូវគ្រឿងបន្លាស់សុទ្ធ និងមានសេវាកម្មជាងជួសជុល ទូទាំងប្រទេស ជូនដល់អតិថិជនតាមតម្រូវការផងដែរ។
សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការទិញគ្រឿងយន្តកសិកម្មម៉ាក ចនឌារ សូមទំនាក់ទំនងផ្ទាល់មកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅអាគារលេខ ០៤០៧៥ ផ្លូវ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬអតិថិជនទាំងអស់អាចទូរស័ព្ទមកលេខ ០៩៥ ៦៦៦ ៥៥២/ ០២៣ ៨៨២ ៤៦៤/ ០២៣ ៨៨៨ ៨៩០៕