(ភ្នំពេញ)៖ ជនត្រូវជាប់សង្ស័យម្នាក់ ទៅលួចម៉ូតូជិតបានសម្រេចហើយ ស្រាប់តែត្រូវម្ចាស់គេឃើញទាន់ដេញតាមចាប់ ក្របួចជាប់ និងវាយឡើងទ្រោមខ្លួន ហើយប្រគល់ឲ្យកម្លាំងន គរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦-ខណ្ឌឫស្សីកែវ ដើម្បីសួរនាំ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ លោក ណយ ចាន់ណារ័ត្ន បានឲ្យដឹងថា ករណីពលរដ្ឋឃាត់ខ្លួនជនសង្ស័យជាចោរលួច ម៉ូតូនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២ ០១៦ នៅត្រ ង់ចំណុចមុខផ្ទះលេខ៦៤៤ លើកំណាត់ផ្លូវបេតុង ស្ថិតក្នុងក្រុមទី៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
លោក ណយ ចាន់ណារ័ត្ន បានឲ្យដឹងទៀតថា តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងការរៀបរាប់ឲ្យដឹងពីជនរង គ្រោះ មុនកើតហេតុ គេបានចតម៉ូតូទុកនៅខាងមុខ និងដើរចូ លទៅក្នុងផ្ទះដូចសប់ដង ខណៈត្រឹមតែមួយភ្លែតសោះ ស្រា ប់តែងាកខ្លួនដើរត្រឡប់មកខាងមុខផ្ទះវិញ ស្រាប់តែឃើញជ នសង្ស័យជាចោរកំពុងធ្វើសកម្មភាពលួចម៉ូតូហើយបម្រុងជិះរត់គេចខ្លួន ប៉ុន្តែរត់មិនរួច ត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលទាំងប្រជាពលរដ្ឋមកជួយដេញចាប់រហូតក្របួចជាប់និងវាយមួយនាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើប្រគល់ ឲ្យនគរបាលមូលដ្ឋានដើម្បីបន្តសួរនាំនិងស្រាវជ្រាវប៉ុន្មានម៉ោងក្រោយសមត្ថកិច្ចក៍បានស្រេចប្រគល់ម៉ូតូជូនជនរងគ្រោះវិញផងដែរ ។
ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះស្រី ឆេងហួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦៤៤ក្រុមទី៥ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេ ខ៦ ខណ្ឌប្ញស្សីកែវនិងជាម្ចាសម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ព ណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ:1BM-7630 ។
ចំណែកជនសង្ស័យជាចោរមានឈ្មោះ ស្ងួន វុទ្ធី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៤ ក្នុងភូមិបឹងសាឡាង សង្កា ត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យជាចោរលួចម៉ូតូ ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តសាកសួរនិងចាត់ការតាមនិតិវិធី ៕