(ភ្នំពេញ)៖ រថយន្តបែនដឹកដីមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុករះ រថយន្ត Highlander មួយគ្រឿង និងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជិត១០នាក់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោងជិត១២ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាក្តីខ្មែរក្រហម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

នៅពេលកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុហើយ៕