(ភ្នំពេញ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំ ក្រុមចំរុះរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ចំនួន៧៤០នាក់ ដោយ បែងចែកជា ១៧១ក្រុម បានចុះត្រួតពិនិត្យ អាគារប៊ូឌិញ ដែលមានទីតាំងស្ថិតនៅ ផ្លូវសុធារស ភូមិ១+២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ការចុះប្រតិបត្តិការនេះ បានធ្វើឡើង ចុះក្នុងគោលបំណង ស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅប៊ូឌិញ និង រាស់វែងទំហំបន្ទប់ ជាក់ស្តែង។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕