(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិត និងជាជំនួយកាលោក កឹម សុខា បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩៖០០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គៅជាតិ បានធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន លោកវិញហើយក៏បាននឹងកំពុងរៀបចំ ពិធីសាសនានៅគេហដ្ឋានរបស់លោក កឹម សុខា ផងដែរ។
ការវិលត្រឡប់ទៅរស់នៅគេហដ្ឋានវិញរបស់លោក កឹម សុខា ធ្វើឡើងបន្ទាប់ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីម្សិលមិញថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
សូមជំរាបថា លោក កឹម សុខា បានសំងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនជាង៦ខែមកហើយ ជុំវិញសំណុំរឿងកញ្ញា ខុម ច័ន្ទតារាទីហៅ ស្រីមុំ៕