(កណ្តាល)៖ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជា ប្រជាពលរដ្ឋ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ ។
លោកម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា»។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ក្រុមការងាររបស់លោក មិនមែនមកតែប្រជុំ ហើយទះដៃ ចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ ឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។
ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជាសុំអាចម៍ដី យកទៅចាក់ផ្ទះ សុំស័ង្កសី និងសុំលុយមួយចំនួនយកទៅព្យាបាលឪពុកម្តាយដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។
សម្រាប់រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ទទួលយកសំណើរទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។ លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗ ដោយមិនទុកយូរទេ។
ក្រោយសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោក ម៉ក់ ពេជ្ជរិទ្ធ បានចែកមីមួយគ្រួសារមួយកេះផងដែរ៕