(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញាជួញដូរ២៦នាក់ និងមុខសញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២.៦១ក្រាម និង១៣កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២១នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់​​ខ្លួន២នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕