(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាលម្នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្ដធុនតូច២គ្រឿង និងរថយន្ដធុនធំ១គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់១លើក, កត្តាយានយន្ដ១លើក និងមិនគោរពសិទ្ធិ១លើក៕