(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់បុគ្គលិក-កម្មករ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, កម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី និងបុគ្គលិក របស់ក្រុមហ៊ុន អភិវឌ្ឍន៍វិស្វកម្ម និងសំណង់ ចំនួន២១៩៦នាក់ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឲ្យបងប្អូនបុគ្គលិក-កម្មករ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរណ៍ គ្រប់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាកត្តា ព្រួយបារម្ភជាងគេបំផុតនៅកម្ពុជា ដែលភាគច្រើនកើតឡើងដោយកត្តាមនុស្ស បើកបរមិនគោរពគ្នា មិនចេះអធ្យាស្រ័យមិនគោរពច្បាប់ចរាចរណ៍ ជែងគ្នា និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបុគ្គលិក-កម្មករទាំង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿង កុំសេពគ្រឿងញៀន ព្រោះគ្រឿងញៀននាំគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រួសារ៕