គ្រោះថ្នាក់ណាស់! ដុតកាំជ្រួចលេងនៅឆ្នេរអូរឈើទាល ស្រាប់តែផ្ទុះបណ្តាលឲ្យរបួសធ្ងន់ និងស្រាល៣នាក់
03-12-2016 07:49
(ព្រះសីហនុ)៖ ក្រុមភ្ញៀវទេសចរជនជាតិខ្មែរ ដែលបានទៅកម្សាន្ដ នៅចំណុចឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ បាននាំគ្នាដុតកាំជ្រូចលេង ស្រាប់តែផ្ទុះត្រូវ បណ្ដាលឲ្យជនរងគ្រោះ៣នាក់ រងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចឆ្នេរអូរឈើទាល តូបលេខ៩១១។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១៖ឈ្មោះ ហ៊ុន ច្រឹន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត របួសបែកក្រដាស់ត្រចៀក, ជនរងគ្រោះ ទី២៖ឈ្មោះ ហ៊ុន ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសស្រាល និងជនរងគ្រោះទី៣៖ឈ្មោះ អន ម៉ាន់ដាណី អាយុ៣ រស់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕