Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ បើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយអង្គការលីកាដូ ចេញផ្សាយពីលទ្ធផលអង្កេតថា មានការប្រើប្រាស់ពលកម្មកុមារ ដូចទាសករ ក្នុងសិប្បកម្មផលិតឥដ្ឋ

02-12-2016 21:27

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសថា ខ្លួនបានទទួលព័ត៌មានពីអង្គការលីកាដូ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មកុមារដូចទាសករ ក្នុងសិប្បកម្មផលិតឥដ្ឋ មួយចំនួន ព្រមទាំងបានចាត់វិធានការចុះស៊ើបអង្កេតជាបន្ទាន់លើករណីនេះ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា «ក្រសួងការងារមានការសោកស្ដាយយ៉ាងខ្លាំង នៅពេលទទួលព័ត៌មានពីរបាយការណ៍ របស់អង្គការលីកាដូ ដែលចេញផ្សាយពីលទ្ធផលអង្កេត លើការប្រើប្រាស់ ពលកម្មកុមារដូចទាសករ ក្នុងសិប្បកម្មផលិតឥដ្ឋមួយចំនួន»

ក្រសួងការងារបានបន្តថា ក្រសួងបានចាត់វិធានការចុះស៊ើបអង្កេតជាបន្ទាន់ លើករណីខាងលើនេះ ហើយសាទរចំពោះការ សហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចុះអន្តរាគមន៍លើករណីដ៏ព្រៃផ្សៃបែបនេះ។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការងារ ដូចខាងក្រោម៖