(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ញើលិខិតថ្លែង អំណរព្រះគុណ ព្រះមហាក្សត្រ ដែលបានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់គាត់ តាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក កឹម សុខា ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។
លោក កឹម សុខា បានថ្លែងថា «ទូលព្រះបង្គំ សូមលំឱនកាយគោរពចំពោះព្រះរាជហឫទ័យ ដ៏ថ្លៃថ្លា ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តខ្មែរ ដែលព្រះករុណាជាអម្ចាស់ តែងតែយកព្រះហឫទ័យទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ»។
សូមអានលិខិតថ្លែងអំណរព្រះគុណរបស់លោក កឹម សុខា ដែលផ្ញើជូនព្រះមហាក្សត្រ៖