(ភ្នំពេញ)៖ សម្តេចចំនួន៣ព្រះអង្គ ក្នុងនោះមាន សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះពោធិវង្ស អំ លីមហេង និងសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានដំឡើងឋានៈ ជាបន្តបន្ទាប់ នៅថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា។
ការដំឡើងឋានៈសម្តេចសង្ឃទាំង៣ព្រះអង្គនេះ បានធ្វើឡើងតាមអនុក្រឹត្យរាជរដ្ឋាភិបាល ដែលចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងនោះ សម្តេចព្រះវនរ័ត ណយ ច្រឹក ត្រូវបានដំឡើងឋានៈជាអនុប្រធានទី១ នៃថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះពោធិវង្ស អំ លីមហេង ត្រូវបានដំឡើងឋានៈជាអនុប្រធានទី២ នៃថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ត្រូវបានដំឡើងឋានៈជាអនុប្រធានទី៣ នៃថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការដំឡើងឋានៈនេះ៖
សម្តេចព្រះវន័រត ណយ ច្រឹក
សម្តេចព្រះពោធិវង្ស អំ លីមហេង