(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យតែងតាំង លោក សុខ ពេញវុធ ដែលជាអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលខណ្ឌជំនួសលោក គួច ចំរើន ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច។
ដោយឡែក លោក គួច ចំរើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានចេញអនុក្រឹត្យតែងតាំង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ ពិធីប្រកាសតែងតាំងជាផ្លូវការ នឹងធ្វើឡើងនៅពេលណានោះទេ៕