Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង១ម៉ឺននាក់ ចូលរួមរម្លឹកគុណសម្តេច ជា ស៊ីម នៅទីរួមខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេច ហេង សំរិន

02-12-2016 18:31

(ព្រៃវែង)៖ នៅព្រលប់ និងយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីរួមខេត្តព្រៃវែង ខេត្តព្រៃវែង មានការរៀបចំពិធីដ៏អធឹកអធម ដើម្បីរម្លឹកគុណសម្តេច ជា ស៊ីម ដែលបានបូជាកម្លាំងកាយកម្លាំងចិត្ត និងយកជីវិតធ្វើដើមទន់ ដើម្បីជួយសង្គ្រោះពលរដ្ឋកម្ពុជា ចេញពីរបបខ្មៅងងឹតប៉ុលពត ដោយផ្តើមចេញពីចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ ដែលមានសម្តេច ជា ស៊ីម ជាមេចលនាផងដែរ។

ពិធីដ៏ធំមួយនេះ ត្រូវបានចាក់ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់។

សូមជំរាបថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត៕

ខាងក្រោមនេះជាជីវប្រវត្តិសម្តេច ជា ស៊ីម៖
http://freshnewsasia.com/index.php/en/94-fresh-news/5404-2015-06-08-10-00-07.html