(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសបញ្ជាក់ប្រាប់សាធារណជនថា ក្រុមហ៊ុន «ខ្មែរជួយខ្មែរ» ដែលអះអាងថាសន្យាជួយពលរដ្ឋខ្មែរទៅរស់នៅ និងធ្វើការនៅអូស្ត្រាលីនោះ ជាក្រុមហ៊ុនបោកប្រាស់ គ្មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យនាំប្រជាពលរដ្ឋទៅបរទេសឡើយ។
តាមសេចក្ដីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា ក្រុមហ៊ុនខ្មែរជួយខ្មែរ បានដើរបោកប្រាស់យកលុយប្រជាពលរដ្ឋនៅតាមខេត្ត ជាច្រើននាក់ ដោយបានសន្យាថា នឹងជួយពួកគាត់បានទៅរស់នៅ និងធ្វើការនៅប្រទេសអូស្រ្តាលី ដោយតម្រូវឲ្យពួកគាត់បង់ប្រាក់ចំនួន ២,៥០០ដុល្លារ ក្នុងម្នាក់។
ក្រសួងការងារបានបន្តថា ដើម្បីចៀសវាងការចាញ់បោកក្រុមហ៊ុននានា តទៅទៀត និងដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនង មកនាយកដ្ឋានមុខរបប និងហត្ថពលកម្ម តាមរយៈលេខទូរស័ព្ទ ០២៣ ៨៨០ ៤៧៤ រៀងរាល់ម៉ោងធ្វើការ៕
សូមអានព័ត៌មានលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម៖