(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ធ្នូនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ដែលមក​ពិនិត្យសុខភាព​ដោយឥតគិតថ្លៃ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោករដ្ឋមន្ដ្រីថ្លែងថា ការលើកកម្ពស់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត(មន្ទីរពេទ្យរុស្ស៊ី) បានជួយផ្ដល់ភាពស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ព្រោះថា សេវាកម្មព្យាបាលជំងឺ បានមកដល់ផ្ទះ របស់ប្រជាពលរដ្ឋយើងតែម្ដង ដូច្នេះបងប្អូនយើង ដែលរស់នៅក្នុងខណ្ឌសែនសុខ សូមមកទទួលយកនូវសេវាកម្មនេះឲ្យបានគ្រប់ៗគ្នា ។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ របស់យើង បានចុះមកពិនិត្យព្យាបាល ប្រជាពលរដ្ឋ ដែលមានជំងឺទូទៅ ដូចជា ពិនិត្យភ្នែក, ពិនិត្យផ្ទៃពោះ(អេកូ) និងជំងឺផ្សេងៗទៀត ដោយឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលនេះ តទៅ ហើយយើងសង្កេតឃើញថា ប្រជាពលរដ្ឋយើងជាច្រើន បានអញ្ជើញមកទទួល នូវសេវាព្យាបាលនេះ ប្រមាណ៥០០នាក់ ដោយភាពសប្បាយរីករាយ យ៉ាងខ្លាំងផងដែរ»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខណ្ឌសែនសុខ ដែលមានពលរដ្ឋជាច្រើនពាន់នាក់ បានមកទទួលពិនិត្យព្យាបាល ជាមួយនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់មន្ទីរមួយនេះ ដែលភ្ជាប់មកជាមួយនឹង ៕