(ភ្នំពេញ)៖ BBQ Chicken Cambodia ផ្តល់ជូនឈុតអាហារពិសេសថ្មី ៣ឈុត ដ៏ឈ្ងុយឆ្ងាញ់ ដោយមានការថែមជូន ផូស្ទ័រ និងដបទឹកដ៏ស្រស់ស្អាត ពីក្រុមតារាចម្រៀង BTS ពីសំណាក់ប្រទេសកូរ៉េ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ និងសម្រាប់តែការដឹកជញ្ជូន ដល់ផ្ទះតែប៉ុណ្ណោះ។
-ឈុតទី១ មានតម្លៃ $15.50 មានដូចជា ហ្កោលដិនស្ត្រីបសាឡាដ សាច់មាន់ប៊ីប៊ីវីង ៥ដុំ ឈុតសាច់មាន់ម្រេចខ្មៅ ជាមួយបាយស កូកាកូឡាចំណុះ ១.៥លីត្រចំនួន១ដប ជាមួយនឹងការថែមជូនផូស្ទ័ររូបក្រុមតារាកូរ៉េ BTS ចំនួន១។

-ឈុតទី២ មានតម្លៃ $22.50 មានដូចជា ហ្កោលដិនស្ត្រីបសាឡាដ សាច់មាន់ប៊ីប៊ីវីង ៥ដុំ សាច់កូរ៉េប៊ីប៊ីឃ្យូ ចំនួន២ដុំ បាយឆាគីមឈីសាច់មាន់ ចំនួន១ចាន កូកាកូឡាចំណុះ ១.៥លីត្រចំនួន ២ដប ជាមួយនឹងការថែមជូនដបទឹក ដែលមានរូបក្រុមតារាកូរ៉េ BTS ចំនួន១។

-ឈុតទី៣ មានតម្លៃ $28.50 មានដូចជា ហ្កោលដិនស្ត្រីបសាឡាដ សាច់មាន់ប៊ីប៊ីវីង ៥ដុំ សាច់មាន់ហ្គោលដិនស្ត្រីប ចំនួន៦ដុំ សាច់កូរ៉េប៊ីប៊ីឃ្យូ ចំនួន២ដុំ ប៊ីប៊ីមបាប់ចំនួន ១ចាន កូកាកូឡាចំណុះ ១.៥លីត្រចំនួន២ដប ជាមួយនឹងការថែមជូនដបទឹក និងផូស្ទ័រ ដែលមានរូបក្រុមតារាកូរ៉េ BTS ចំនួន១។

គួរបញ្ជាក់ផងដែរថា BBQ Chicken Cambodia មាន៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និងហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕