(ភ្នំពេញ)៖ ការទិញធានារ៉ាប់រងអាយុជីវិត មិនមែនជាការប្រមាថជីវិតខ្លួនឯងតាមបែបជំនឿអរូបិយនោះទេ ផ្ទុយទៅវិញ វាជាការគិតគូរបែបវិទ្យាសាស្រ្ត ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់អនាគតខ្លួនឯង និងក្រុមគ្រួសារជាទីស្រឡាញ់ ដែលរស់នៅក្នុងបន្ទុក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមធានារ៉ាប់រងកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូនេះ។
សមាគមបានលើកឡើងថា ការធានារ៉ាប់រងអាយុជីវិត គឺជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធិភាពមួយ ដែលប្រជាពលរដ្ឋអាចយកមកប្រើប្រាស់ ធ្វើជាឧបករណ៍សម្រាប់គ្រប់គ្រងហានិភ័យនេះ។
សមាគមធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ទៀតថា ដោយមើលឃើញពីភាពចាំបាច់ និងតម្រូវការនៃវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំបង្កើតឲ្យមានទីផ្សារ ធានារ៉ាប់រងអាយុជីវិត ដែលបានចាប់ដំណើរការពីឆ្នាំ២០១២កន្លងមក។ បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ០៥ ក្រុមហ៊ុន កំពុងមានប្រតិបត្តិការនៅកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ សមាគមធានារ៉ាប់រងទាំងស្រុង៖