(កំពង់ចាម)៖ ចូលដើមខែធ្នូ ឆ្នាំ២០១៦នេះភ្លាម មានឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តមួយ នៅចំណុចភូមិរវៀង ឃុំខ្នុរដំបូង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបណ្ដាលឲ្យកម្មករ រងរបួសធ្ងន់៤ និងរបួសស្រាល២០នាក់។ តាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ហើយកម្មករទាំងនោះ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យជាបន្តបន្ទាប់។
ក្រសួងការងារបានបញ្ជាក់ថា «ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មការិនីខាងលើ និងក្រុមគ្រួសារទៅតាម គោលរបបសន្ដិសុខ សង្គមរបស់ បេឡាជាតិរបបសន្ដិសុខសង្គម»។
យ៉ាងណាក៏ដោយ សម្រាប់អធិការនគរបាលស្រុកជើងព្រៃ លោក ប្រាក់ សុគន្ធ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ មានអ្នករងរបួសត្រឹមតែ៩នាក់ប៉ុណ្ណោះ និងរបួសស្រាលទៀត មិនមានរហូត២៤នាក់នោះទេ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ៖