(ភ្នំពេញ)៖ បុរសម្នាក់ វាយគេហើយរត់គេចខ្លួនជាង៥ឆ្នាំ ស្រាប់តែភ្លេចខ្លួន ត្រឡប់មកវិញ ត្រូវនគរបាលប៉ុស្ដិ៍ច្រាំងចំ រេះទី១-ខណ្ឌឫស្សីកែវ តាមចាប់ខ្លួនរហូតបានសម្រេច ដោ យអនុវត្តតាមដីកាលេខ ៣៦៩ .ត.ព្រ. ចុះថ្ងៃទី២៥ ខែ៧ ឆ្នាំ ២០១៦ ចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជ័យ សុវណ្ណ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុ ម៣ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ការចាប់ខ្លួនជនត្រូវចោទនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ក់ សោភ័ណ្ឌ នាយរងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ បានឲ្យដឹងថា ជនត្រូវចោទនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាស្វែងរកតាមចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែក ក្កដា ឆ្នាំ២០១១មកម្លេះ «ដោយចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈជនត្រូវចោទ បានភាសរត់គេចខ្លួនរយះពេលជាង៥ឆ្នាំមកហើយ ដូចពាក្យចាស់ពោលថា មានតែកុកទេ ដែលភ្លេចជុង តែជុងមិនដែល
ភ្លេចកុកឡើយ រហូតមកដល់រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១ ៦ ស្រាប់តែជនត្រូវចោទបង្ហាញមុខមកក៍ត្រូវកម្លាំងនគរបា លមូលដ្ឋានចាប់ខ្លួនតែម្ដង។
លោក ម៉ក់ សោភ័ណ្ឌ នាយរងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ បានឲ្យដឹងទៀតថាជនត្រូវចាប់ខ្លួនមានឈ្មោះហ្វី សឹកគ្រី ភេ ទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេ ខ២២២០ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៤ ភូ មិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយចាប់ខ្លួនជនត្រូវចោទ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕