(ភ្នំពេញ)៖ អ្នកព្យាបាលជោគជ័យស្នាមខ្មៅនៅលើមុខអ្នក មិនមានន័យថាវាមិនកើតឡើងទៀតទេ។ ស្នាមអុជខ្មៅនោងស្នាមជាំវាមិនងាយព្យាបាលដូចអ្នកគិតទេ វាអ្នកកើតឡើងគ្រប់ពេលវេលា ប្រសិនអ្នកគ្មានការថែរក្សាស្បែកត្រឹមត្រូវ។ ដូច្នេះ ដើម្បីព្យាបាលស្នាមអុជខ្មៅនិងស្នាមជាំមានប្រសិទ្ធភាព កុំភ្លេចលក្ខខណ្ឌ៥យ៉ាងខាងក្រោមនេះ៖

ព្យាបាលស្នាមអុជខ្មៅយ៉ាងប្រសិទ្ធភាព

ស្នាមអុជខ្មៅនិងស្នាមជាំអាចកើតឡើងដោយច្រើនមូលហេតុខុសគ្នា។ ដើម្បីព្យាបាលមានប្រសិទ្ធភាពឆាប់រហ័ស និងកម្ចាត់អស់ស្នាមអុជខ្មៅ អ្នកជំនាញផ្នែកថែរក្សាស្បែក បានបញ្ជាក់ថាគូររកឃើញមូលហេតុច្បាស់លាស់ដើម្បីងាយស្រួលក្នុងការព្យាបាល។ក្រោយពេលព្យាបាល ស្នាមខ្មៅនឹងបន្ថយចុះ និងបាត់ទៅអស់ ប៉ុន្តែវាក៏អាចកើតឡើងដោយមូលហេតុណាមួយ។ ដូច្នេះកាន់ខ្ជាប់៥ល័ក្ខខ័ណ្ឌ ដើម្បីការពារស្នាមអុជខ្មៅ និងស្នាមជាំកើតឡើងវិញណា។

១. ចំណុចទី១៖ ជម្រះស្បែកមុខ

ជម្រះស្បែកមុខ

ស្បែកជ្រះស្អាតនិងមាំមួនមិនត្រឹមតែ ជួយអ្នកាបង្ការបានការកើតមុនថែមទាំងជួយការពារសារជាតិខ្មៅ ដែលកកើតបណ្ដាលឲ្យកើតជាស្នាមជាំនិងអុជខ្មៅ។ ដូច្នេះត្រូវតែថែរក្សាស្បែកមុខ ត្រឹមត្រូវដោយវិធីលាងមុខទៀងទាត់ មួយថ្ងៃ ២ ដងនៅពេលព្រឹកនិងពេលយប់ គឺជាកិច្ចការសំខានបំផុតដើម្បីថែរក្សាស្បែកមុខមាំមួន ប្រឆាំងនឹងការប៉ះពាល់ដោយបរិស្ថានខាងក្រៅ។

២. ចំណុចទី២៖ កាត់បន្ថយប៉ះពាល់នឹងកម្ដៅថ្ងៃផ្ទាល់

ការពារស្បែក ជៀសវាងកម្ដៅថ្ងៃ

រួមដំណើរជាមួយស្នាមខ្មៅអាក្រក់នោះគឺកម្ដៅថ្ងៃខ្លាំង។ វាមិនត្រឹមតែជាមូលហេតុនាំឲ្យកើតស្នាមអុជខ្មៅ និងស្នាមជាំថែមទាំងជាហេតុធ្វើឲ្យរាលដាលឆាប់រហ័សទៀតផង។ ដូច្នេះពេលចេញទៅក្រៅត្រូវការពារស្បែកដោយវិធីពាក់អាវដៃវែង ពាក់មួក ពាក់ម៉ាសជាពិសេសគឺលាបឡេការពារកម្ដៅថ្ងៃទៀងទាត់រាល់ថ្ងៃ។ ឡេថែរក្សាស្បែកនោះអ្នកគូរតែជ្រើសរើសត្រឹមត្រូវ សមស្របជាមួយនឹងស្បែករបស់អ្នក ជ្រើសរើសកំណត់លេខ SPF ធំជាង ៣០ និងលាបមុន៣០នាទីពេលចេញទៅក្រៅ។

៣. ចំណុចទី៣៖ មិនគួរប្រើប្រាស់ផលិតផលថែរក្សាសម្រស់ច្រើនពេក

មិនគួរប្រើផលិតផលថែរក្សាស្បែកច្រើនពេក

គ្រាន់តែតុបតែងមុខពេលចាំបាច់បំផុតជាមួយនឹងផលិតផលដែលសមស្របនិងមានសុវត្ថិភាពខ្ពស់ នោះជាការណែនាំរបស់អ្នកជំនាញខាងថែរក្សាស្បែក។ ដូច្នេះគួរកាត់បន្ថយការតុបតែងជាពិសេសជាមួយនឹងផលិតផលដែលគ្មានប្រភពច្បាស់លាស់ ផលិតផលដែលថោកៗមិនធានាសុវត្ថិភាព ព្រោះវាអាចធ្វើឲ្យស្បែកស្ដើងនិងជាឳកាសឲ្យកម្ដៅ ធូលីទំជាប់លើមុខ បណ្ដាលឲ្យកើតបញ្ហាលើស្បែក ក្នុងនោះមានស្នាមជាំនិងស្នាមអុជខ្មៅ។

៤. ចំណុចទី៤៖ មានទម្លាប់រស់នៅតាមបែបវិទ្យាសាស្រ្ត

មានទម្លាប់រស់នៅតាមបែបវិទ្យាសាស្រ្ត

គេងឲ្យបានគ្រប់គ្រាន់ ចំណាយពេលលំហែលអារម្មណ៍ ការពារសម្ពាធ កាត់បន្ថយពេលវេលាមើលកំព្យូទ័រ ធ្វើលំហាត់ប្រាណទៀងទាត់... ទាំងនេះជាការសំខាន់អ្នកត្រូវចងចាំនិងអនុវត្តរួមដំណើរដើម្បីជំនួយការព្យាបាលស្នាមអុជខ្មៅនិងស្នាមជាំ ជាពិសេសកំចាត់ឲ្យអស់មិនឲ្យវាកើតឡើងទៀត។ ខិតខំកែសម្រួលនិងបង្កើតរបបរស់នៅតាមបែបវិទ្យាសាស្ត្រទាំងអស់គ្នាណា៎!

៥. ចំណុចទី៥៖ កែសម្រួលរបបអាហារ

វិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ យ៉ាងមានប្រសិទ្ធភាពដោយទាក់ទង នឹងរបបអាហារហូបចុករាល់ថ្ងៃ។ បន្តរបបអាហារូបត្ថម្ភសមស្រប មិនត្រឹមតែល្អសម្រាប់សុខភាពថែមទាំងធ្វើឲ្យស្បែកល្អទៀតផង។ បន្ថែមអាហារដែលសម្បូរវីតាមីន A, E, B, C ព្រោះវាជាសារជាតិចាំបាច់ទុកសម្រាប់ថែរក្សាស្បែកមាំមួន សរលោងនិងស្រស់ស្អាតថែមទៀត។ ទន្ទឹមនឹងនោះ កុំភ្លេចផឹកទឹកឲ្យបានច្រើន និងកាត់បន្ថយជាតិស្រវឹងនិងសារជាតិផ្សេងដូចជា៖ ជាតិហ្គាស ជក់បារី កាហ្វេ ស្រា បៀ...

បណ្ដាចំណុចខាងលើនេះគឺត្រូវតែអនុវត្តឲ្យបានល្អដើម្បីជំនួយស្បែកស្រស់ស្អាត ហើយទន្ទឹមនឹងនោះសូមណែនាំ ផលិតផលព្យាបាលស្នាមអុជខ្មៅស្នាមជាំមួយ ដែលអាចទុកចិត្តបាន និងមានការធានាពីសុវត្ថិភាព និងប្រសិទ្ធភាពនោះគឺ ផលិតផលថែរក្សាស្បែកមុខ Kami Skin

ផលិតផលថែរក្សាស្បែកមុខ

Kami Skin ជាប្រភេទឡេលាប បំបាត់ស្នាមខ្មៅ មុន ជាំ អាចម៍រុយ មានប្រសិទ្ធភាពខ្ពស់ ផ្សំចេញពីសមាសធាតុធម្មជាតិដូចជា ផ្សិតលិង្សី យិនស៊ិន សារជាតិរមៀត ទឹកឃ្មុំ ប្រទាលកន្ទុយក្រពើ ជាតិរំអិលរបស់ខ្យង... នឹងគ្រាប់គុជខ្យង។​​​ ជួយបង្កើនការបត់បែន នៃស្បែក បង្កើតកោសិកាថ្មី ជំរុះកោសិកាចាស់ៗចេញពីផ្ទៃមុខ ការពារបានភាពចាស់នៃស្បែក ធ្វើឲ្យមុខ សស្អាត ម៉ត់រលោងបែបធម្មជាតិ។ ធានាមិនប៉ះពាល់ដល់ស្បែកមុខ ជាពិសេសគឺគ្មានសារជាតិធ្វើឲ្យខាត់ស្បែករបស់អ្នកឡើយ៕