Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ! គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១ ខែធ្នូ ឆក់យកជីវិតមនុស្ស៣នាក់ និង​របួស៩នាក់

02-12-2016 07:49

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៦នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្ដធុនតូច១គ្រឿង និងរថយន្ដធុនធំ៣គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ១លើក, ស្រវឹង១លើក និងមិនគោរពសិទ្ធិ៣លើក៕