(ភ្នំពេញ)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ទួលសង្កែ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងក្រោមការសម្របសម្រួល ពីតំណាងអយ្យការ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ បង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយបានចាប់ខ្លួនជនសង្ស័យ២១នាក់ ព្រមទាំងដកហូតថ្នាំចំនួន៧កញ្ចប់។
លោក អ៉ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀននេះ បានធ្វើឡើងស្ថិតនៅ ចំណុចសំណង់មិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក អ៉ីវ ភារិទ្ធ បានបន្តទៀតថា ជនសង្ស័យចំនួន២១នាក់ (ស្រី០៦នាក់) ត្រូវបានចាប់ខ្លួនជាក់ស្តែង ហើយដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១៣កញ្ចប់ថង់ ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
បើតាមលោក អ៉ីវ ភារិទ្ធ នៅពេលនេះជនសង្ស័យទាំង២១នាក់ ត្រូវបានសួរនាំនៅការិយាល័យ ដើម្បីចាត់ការតាមច្បាប់៕