(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រិ និងរដ្ឋមន្ត្រីជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបិទវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន នៅសណ្ឋាគារ Garden City ក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីពេញ។
ក្នុងពិធីបិទនោះ ក៏មានពិធីលៀងសាយភោជន៍ជូនមន្ត្រីថ្នាក់ដឹកនាំ រួមទាំងវិនិយោគិនរបស់ប្រទេសចិន រួមទាំងមានការច្រៀង និងសម្តែងសិល្បៈជូនថ្នាក់ដឹកនាំទស្សនាផងដែរ៕
ខាងក្រោមនេះជារូបភាពមួយចំនួន ក្នុងពិធីបិទវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន៖