(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើពិធីរំលឹកខួបអបអរខួបអនុស្សាវរីយ៏លើកទី៣៨ ទិវាថ្ងៃបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា មានកំណើតនៅ (២ធ្នូ ១៩៧៨- ២ធ្នូ២០១៦) នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៦។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានប្រារព្ធទិវាវប្បធម៌ជាតិគ្រាដែលអង្គការយូនីស្កូ បញ្ចូលចាប៉ីដងវែងរបស់កម្ពុជា ទៅជាបញ្ជីបីតិភណ្ឌពិភពលោកផងដែរ ហើយពិធីនេះត្រូវបាន ធ្វើនៅសួនច្បារសម្តេចសង្ស ជួន ណាត ទល់មុខ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ។
ពិធីនេះធ្វើឡើងក្រោមវត្តមានពី លោក វីុសំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក គីម រិទ្ធី អនុប្រធានគណៈកម្មាការធិការកណ្តាលសហភាពសហពន្ធ័យុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា រួមទាំងអ្នកមុខអ្នកការមន្ត្រីរាជការ និងសជិកសមាជិកាខេត្ត ព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ទៀតផង។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣៨ នៃថ្ងៃកំណើត «សមាគមយុវជនសាមគ្គីសង្គ្រោៈជាតិកម្ពុជា» យើងសំឡឹងឃើញអ្នកអញ្ជើញចូលរួមក្នុងអង្គពិធីដោយក្តីញញឹមញញែមខណះ ដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់វាលពិឃាត់៣ឆ្នាំ៨ខែ២០ថ្ងៃ របបប្រល័យពូជសាសន៏ប៉ុលពត ហើយបានរំដោះមកវិញដោយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាសមិទ្ធិផលដ៏ហាសាលរបស់បក្សប្រជាជនសព្វថ្ងៃនេះ។
ក្នុងឱកាសនេះ លោក វីុ សំណាង បានថ្លែងក្នុងឱកាសនោះថា ការអបអរខួបទី៣៨ទិវា នៃថ្ងៃកំណើត «សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា» ទាំងស្រុងនេះដើម្បីឲ្យបងប្អូនក្មួយៗដែលជាក្មេងជំនាន់បានដឹងនិងចងចាំជានិច្ចនូវថ្ងៃប្រវត្តិសាស្រ្តនេះរបស់ ទី៣៨ទិវា នៃថ្ងៃកំណើត «សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា» មានកំណើតតំណាលជាមួយថ្ងៃកំណើត ២ធ្នូ ជាថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជារបស់យើងដែលបច្ចុប្បន្នដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាប្រធានហៅកាត់(ស.ស.ស.យ.ក) ។
នៅក្នុងឪកាសនោះមានក្រុមសិល្បះក៏បានសម្តែងរបាំប្រពៃណីរបស់ខេត្តកំពង់ស្ពឺ ជាពិសេសការសម្តែងភ្លេងអារក្ស ដែលជាសិល្បះជាប់លេខ១នៅទូទាំងប្រទេសរបស់ខេត្តកំពង់ស្ពឺផងដែរ។