(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតតាមឃុំ-សង្កាត់ និងធ្វើការបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ នៅលើគេហទំព័រ របស់គ.ជ.ប នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
គ.ជ.ប បញ្ជាក់ថា ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃតី១៤ ខែមករា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទចុងក្រោយ។ ក្នុងករណីអ្នកប្ដឹងតវ៉ា ឬអ្នកប្ដឹងជំទាស់ មិនពេញចិត្តទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាចប្ដឹងទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញតាមច្បាប់កំណត់៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖