Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជន​ជាតិវៀតណាម៤នាក់ ដែលរស់នៅ​ដោយគ្មានច្បាប់ ក្នុងខណ្ឌ​ច្បារអំពៅ

01-12-2016 16:42

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ក្នុងនោះស្រី២នាក់ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅកន្លែងហាងកាហ្វេ ស្ថិតនៅផ្លូវ៣៦៩ តាមបណ្តោយមាត់ទន្លេ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកប្រធានយកដ្ឋាន បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៤នាក់នេះ ត្រូវបានឃាត់ខ្លួន ពីបទ លួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងរកស៊ីធ្វើការដោយខុសច្បាប់។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូន ចេញពីកម្ពុជា៕