Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រង្វង់មូលទួលគោកត្រូវបានរំលាយចោល, អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើពេល១ខែ ដើម្បីរៀបចំស្ដុបថ្មី នៅរង្វង់មូលទួលគោក

01-12-2016 15:40

(ភ្នំពេញ)៖ ទីបំផុតរង្វង់មូលទួលគោក ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រលាយចោលហើយ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​​២០១៦នេះ ដើម្បីរៀបចំដាក់ភ្លើងស្ដុប សម្រួលដល់ការកកស្ទះចរាចរណ៍ ដែលតែងតែកើតមានឡើងសព្វថ្ងៃនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមFacebook ជាផ្លូវការរបស់លោកថា អាជ្ញាធរនឹងប្រើរយៈពេល១ខែ ដើម្បី​​រៀបចំស្ដុបថ្មី នៅរង្វង់មួលទួលគោក។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដំណើរការលុបរង្វង់មូលទួលគោក ដោយដំឡើងភ្លើងស្តុប និងពង្រីកផ្លូវចាប់ពីផ្លូវក្រោមដី ដល់រង្វង់មូលផងដែរ។ គួរបញ្ជាក់ថា​ ការរៀបចំស្តុបថ្មីនេះ នឹងត្រូវប្រើរយៈពេល​១ខែ​ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ ចំពោះការរំខាននានា»