Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងប៉ៃលិន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៤គ្រាប់

01-12-2016 13:30

(ប៉ៃលិន)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលក្រុង បានឆ្មក់ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ និងដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន​WY ៤គ្រាប់ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានឲ្យដឹង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះថា កម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ មិន សុម៉ាលី ភេទស្រី អាយុ៤៧ឆ្នាំ រួមនិងវត្ថុតាង ថ្នាំញៀនហ្វេតំហ្វេតាមីន ចំនួន៤គ្រាប់ និងទូរស័ព្ទដៃ២គ្រឿង ព្រមទាំងលុយមួយចំនួន។

បច្ចុប្បន្នជំនាញកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងបញ្ជូនតុលាការដើម្បីចាត់ការបន្ដ៕