(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសប្រារព្ធទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ទ្រង់មានព្រះរាជបន្ទូល កោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ក្តីអាណិតស្រឡាញ់ សណ្តោសប្រណី ចំពោះជនពិការ ដែលជួបទុក្ខលំបាកនាពេលកន្លងមក។
ក្រៅពីនោះព្រះមហាក្សត្រ ក៏មានព្រះរាជបណ្តូល អរគុណបន្ថែមទៅដល់សហគមន៍ជាតិ និងអន្តរជាតិ ដែលមានទឹកចិត្តសប្បុរស ដោយបានផ្តល់ការគាំទ្រផ្នែកស្មារតីសម្ភារ និងថវិកាជាច្រើន ដើម្បីជួយឲ្យវិស័យពិការភាពនៅកម្ពុជា ទទួលបានជោគជ័យ។
យោងតាមព្រះសារ សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល ចាត់ទុក ទិវាជនពិការកម្ពុជាកលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ថាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ គឺជាការលើកទឹកចិត្ត ដល់ជនពិការកម្ពុជាគ្រប់រូប ដោយពុំមានរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬនិន្នាការនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕